AGA INSTITUTE

LIBRARY

សូមស្ថាគមន៍មកកាន់

គេហទំព័របណ្ណាល័យ

ស្វែងរកសៀវភៅសប្បូរបែបពីបណ្ណាល័យរបស់វិទ្យាស្ថានអាហ្កា​ (AGA LIBRARY)។

About Library
  • AGA INSTITUTE's Library Is A Spacious Hub For Knowledge. It Has Reading And Book Borrowing Services. AI Partners With The Asia Foundation Organization To Sponsor Hundreds of Books On Various Topics Each Year. This Helps Students, Lecturers, Staff, And Researchers In Their Independent Research.

ព័ត៌មានសង្ខេប

បណ្ណាល័យជាផ្នែកនៅក្នុងវិទ្យាស្ថានអាហ្កា ដែលចាប់ដំណើរការតាំងពីឆ្នាំ២០០៥ ហើយបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា។ បណ្ណាល័យមានសៀវភៅច្រើនប្រភេទ ចម្រុះភាសា ដែលមានប្រមាណជាង ៨.០០០ មុខវិជ្ជាផ្សេងៗគ្នា និងគិតជាចំនួនសរុបប្រហែល ១៥.០០០ក្បាល (ឆ្នាំ២០២២) ។

Work Hour

MONDAY - FRIDAY : 07:30 AM - 08:30 PM

MONDAY - FRIDAY : 07:30 AM - 08:30 PM

Location

ជាន់ទី ៤ នៅអគ្គា AGA Institute

បទបញ្ជាផ្ទៃក្នុងបណ្ណាល័យ

​ប្រការទី១

មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានបំណងចង់ប្រើប្រាស់សេវាកម្មបណ្ណាល័យត្រូវសាកសួរព័ត៌មានពីបណ្ណារក្ស

ប្រការទី២

  1. ចុះឈ្មោះក្នុងបញ្ជីឬប្រព័ន្ធចុះឈ្មោះស្វ័យប្រវត្តិ មុនពេលប្រើប្រាស់បណ្ណាល័យ
  2. ត្រូវមានប័ណ្ណបណ្ណាល័យ (ដូចមានចែងក្នុងប្រការ៣)
  3. ត្រូវទុកដាក់កាតាប កាបូបស្ពាយ នៅទូរដាក់សម្ភារក្នុងបណ្ណាល័យ
  4. ត្រូវបិទសម្លេងទូរស័ព្ទ និងរក្សាភាពស្ងៀមស្ងាត់
  5. ហាមពិសារអាហារឬភេសជ្ជៈនៅក្នុងបណ្ណាល័យ
  6. ហាមចោលក្រដាសឬសម្រាមផ្សេងៗនៅក្នុងបណ្ណាល័យ

​ប្រការទី៣

ប័ណ្ណបណ្ណាល័យ(សមាជិក)មានបិទរូបថត និងមានសុពលភាពប្រើប្រាស់សម្រាប់រយៈពេល១ឆ្នាំ។ មិនត្រូវផ្តល់ប័ណ្ណនេះទៅឱ្យអ្នកដទៃប្រើប្រាស់ឡើយ។

ប្រការទី៤

  1. និស្សិតម្នាក់អាចធ្វើការខ្ចីម្តងបាន២ក្បាល រួចត្រូវប្រគល់សងវិញនៅក្នុងរយៈពេល១៤ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី និងអាចបន្តបាន១ដង ។
  2. មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកអាចធ្វើការខ្ចីម្តងបាន៥ក្បាល រួចត្រូវប្រគល់សងវិញក្នុងរយៈពេល៣០ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី ។

ប្រការទី៥

កម្រងឯកសារច្បាប់ វចនានុក្រម ទស្សនាវដ្តី សារព័ត៌មាន និង សៀវភៅប្រភេទខ្លះ ដែលមានបិទស្លាកសម្គាល់ព័ណ៌លឿង មិនអនុញ្ញាតឱ្យយកចេញទៅក្រៅឡើយ។

ប្រការទី៦

អ្នកខ្ចីសៀវភៅយកទៅប្រើប្រាស់នៅក្រៅបណ្ណាល័យត្រូវថែរក្សាឱ្យបានល្អដូចសភាព ដើម។ មិនត្រូវសរសេរ ឬគូសវាសលើសៀវភៅទេ។ ករណីមានការខូចខាតឬបាត់បង់ អ្នកខ្ចីត្រូវចេញសងតម្លៃស្មើពីរ(២)ដងនៃតម្លៃសៀវភៅ ឬទិញសៀវភៅថ្មីសងមកវិញ។

ប្រការទី៧

សៀវភៅដែលយកចេញពីទូរឬធ្នើ ពេលអានចប់ត្រូវទុកលើរទេះឬទុកនៅតុបណ្ណារក្ស ដើម្បីឱ្យបណ្ណារក្សរៀបចំទុកដាក់វិញតាមទីតាំងដើម។ និស្សិតមិនត្រូវយកសៀវភៅទៅទុកក្នុងធ្នើដោយខ្លួនឯងឡើយ។

ប្រការទី៨

អ្នកខ្ចីសៀវភៅដែលខកខានពុំបានសងតាមកាលកំណត់ដូចមានចែងក្នុងប្រការ៤ ត្រូវបង់ប្រាក់ពិន័យក្នុង១ថ្ងៃ ៥០០រៀល។ ករណីមិនយកសៀវភៅមកសងក្នុងរយៈពេល ៣០ថ្ងៃដូចមានចែងក្នុងប្រការ៤ អ្នកគ្រប់គ្រងបណ្ណាល័យមានសិទ្ធិផ្អាកសុពលភាពសមាជិកបណ្ណាល័យ និងរាយការណ៍ជូនគណៈគ្រប់គ្រងដើម្បីចាត់វិធានការ។

ប្រការទី៩

បណ្ណារក្សមានសិទ្ធិឆែកឆេរអ្នកចេញចូលក្នុងបណ្ណាល័យ។ អ្នកបន្លំលួច ធ្វើឱ្យខូចខាត សៀវភៅ ឬសម្ភារផ្សេងៗរបស់បណ្ណាល័យត្រូវទទួលទណ្ឌកម្មដូចចែងក្នុងប្រការ៨​។​

មន្ត្រីផ្នែកបណ្ណាល័យ

លោកគ្រូ

​ប្រធានផ្នែក

015263546

abc@gmail.com

លោកគ្រូ

​ប្រធានផ្នែក

015263546

abc@gmail.com

លោកគ្រូ

​ប្រធានផ្នែក

015263546

abc@gmail.com

លោកគ្រូ

​ប្រធានផ្នែក

015263546

abc@gmail.com

Faculties
English
Information Teachnology
Management
MBA
Master of IT
Master of Education
Document
Partnership